រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងទេសចរណ៍៖ កម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ក្រសួងទេសចរណ៍ឆ្លើយតបផែនទីណែនាំដំណើរថា ការប្រុងប្រយ័ត្នខ្ពស់កំណត់តំបន់ព្រំដែនខ្លះ ហើយគោលដៅសំខាន់ៗនៅកម្ពុជាបន្តបើកធម្មតា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងទេសចរណ៍ បានឆ្លើយតបចំពោះផែនទីណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជា ដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករានេះថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យោងតាមសេចក្តីបំភ្លឺបានធ្វើការបកស្រាយថា ពាក់ព័ន្ធនឹងព័ត៌មាន និងការបង្ហាញផែនទីផ្សព្វផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើង គឺមានលក្ខណៈកំណត់ នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋាន អំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាបានទេ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការ ធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ ក្រសួងទេសចរណ៍ អះអាងថាតែងតែបើកចំហរ ក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថា ព័ត៌មានដែលបានផ្សព្វផ្សាយ មានភាពត្រឹមត្រូវ តុល្យភាព និងគាំទ្រដល់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15410",
  "languageVersionId": "11780",
  "visibilityVersion": "2",
  "versionToken": "a1.rJjIwdC6jVBtt10hxTNLiV4s4TKe_dlJIjibScYPF6c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។