រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សិស្សគេចម៉ោងសិក្សាទៅផ្ដុំគ្នាអង្គុយលេងតាមកញ្ចុះក្រៅសាលាត្រូវបានអភិបាលស្រុកទ្រាំងអប់រំណែនាំ!

អភិបាលស្រុកទ្រាំងចុះណែនាំសិស្សគេចម៉ោងរៀននៅកញ្ចុះក្បែរវិទ្យាល័យពីរ ថ្ងៃទី២០ មករា ហើយស្នើម្ចាស់អាជីវកម្មសហការឱ្យសិស្សត្រឡប់ទៅរៀន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំកម្លាំងចុះអប់រំ និងណែនាំដោយផ្ទាល់ដល់សិស្សានុសិស្សមួយចំនួនដែលគេចម៉ោងសិក្សាមិនចូលរៀនមកប្រមូលផ្ដុំគ្នានៅតាមទីតាំងមានកញ្ជុះអង្គុយលេងមួយចំនួនក្បែរវិទ្យាល័យព្រៃទប់ និងវិទ្យាល័យ ហ៊ុន សែន ពោធិអំពិល។ សកម្មភាពចុះពង្រឹងវិន័យ និងសណ្តាប់ធ្នាប់សង្គមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នេះបើតាមហ្វេសប៊ុកផេករបស់រដ្ឋបាលស្រុកទ្រាំង។ ក្នុងនោះ លោកអភិបាលស្រុក បានណែនាំឱ្យសិស្សានុសិស្សដែលគេចម៉ោងសិក្សាមកប្រមូលផ្ដុំគ្នានៅក្រៅបរិវេណសាលាឱ្យពួកគេយល់ពីតម្លៃនៃការសិក្សារៀនសូត្រ និងបញ្ឈប់សកម្មភាពបែបនោះតទៅទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លោក អ៊ុំ ចំរើន ក៏បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម និងកន្លែងផ្តល់សេវាកម្មផ្សេងៗដែលនៅក្បែរវិទ្យាល័យទាំងពីរត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ មិនត្រូវបណ្តោយឱ្យសិស្សានុសិស្សមកប្រមូលផ្តុំគ្នាក្នុងម៉ោងសិក្សាឡើយ។ បន្ថែមពីនេះ ត្រូវជួយដាស់តឿន និងណែនាំសិស្សដែលមកទីតាំងរបស់ខ្លួនឱ្យវិលត្រឡប់ទៅសាលារៀនវិញផងដែរ។ សកម្មភាពចុះអប់រំផ្ទាល់ដល់សិស្សានុសិស្សគេចម៉ោងសិក្សានៅតាមកញ្ជុះរបស់លោកអភិបាលស្រុក ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15402",
  "languageVersionId": "11756",
  "visibilityVersion": "2",
  "versionToken": "a1.lZerF1Dc4Vfa-XJ7pefgXY6VwmJymbqBuW_dg-ArSvs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។