រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដល់ចុងខែមករា!កម្ពុជានឹងមាន«បាតុភូតចុះអ័ព្ទ»ដែលអាចរំខានអ្នកដំណើរខ្លាំងនៅពេលយប់និងព្រឹក

ក្រសួងធនធានទឹកព្យាករថា ចាប់ពីថ្ងៃទី២២ ដល់៣១ ខែមករា នឹងមានអ័ព្ទខ្លាំងពេលយប់ និងព្រឹកនៅតំបន់មួយចំនួន ហើយអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការមើលឃើញមិនច្បាស់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រទេសកម្ពុជា នឹងមាន«បាតុភូតចុះអ័ព្ទ» ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ដែលអាចរំខានដល់អ្នកធ្វើដំណើរក្នុងការមើលឃើញពីចម្ងាយ។ ប៉ុន្តែទោះបីជាយ៉ាណា បាតុភូតនេះ វានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែមករា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ឃើញថាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា ផ្នែកតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ បាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុង ការមើលឃើញពីចម្ងាយ។ដូច្នេះក្រសួងសូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15399",
  "languageVersionId": "11747",
  "visibilityVersion": "2",
  "versionToken": "a1.TWqDBM5tFqmoNEAlh3D5SpWcSS3KikUnnLrSS9_BaAQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។