រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អត្រាស្លាប់នៃអ្នកឆ្លងវីរុសនីប៉ាហ៍មានដល់៧០%កម្ពុជាព្រមានឱ្យពលរដ្ឋការពារខ្លួន!

ក្រសួងសុខាភិបាលណែនាំការពារនីប៉ាហ៍ ថ្ងៃទី២៥ មករា ដោយថាមិនទាន់រកឃើញករណីមនុស្សនៅកម្ពុជា និងលើកវិធានការអនាម័យ ការពារសត្វនិងអ្នកថែទាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រាប់ទៅប្រជាពលរដ្ឋឱ្យការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus) ខណៈកម្ពុជានៅមិនទាន់រកឃើញវីរុសនេះកើតលើមនុស្សនៅឡើយ ប៉ុន្តែធ្លាប់រកឃើញកើតលើនៅសត្វប្រចៀវ។ បើតាមក្រសួងសុខាភិបាល ជំងឺនីប៉ាហ៍ (Nipah) គឺជាជំងឺដែលបង្កឡើងដោយវីរុសនីប៉ាហ៍រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គរបស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ ដូច្នេះដើម្បីបង្ការ និងការពារការឆ្លងវីរុសនីប៉ាហ៍ ក្រសួងសុខាភិបាល បានណែនាំឱ្យលាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូកជាប្រចាំ ជាមួយនឹងសាប៊ូ ចៀសវាងប៉ះពាល់ជាមួយសត្វប្រចៀវ សត្វច្រឹង ឬជ្រូកឈឺ។ បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វ គួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់។ ការសម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត។ កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀត។ ចំណែក ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះ។ ចំណុចសំខាន់មួយទៀត ត្រូវលាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវចោះ ឬស៊ីត្រូវបោះចោល ហើយត្រូវពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គរបស់វា និងក្នុងអំឡុងពេលនៃការសម្លាប់ និងការកម្ទេចចោល។ កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍ ហើយត្រូវលាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរសុខទុក្ខអ្នកជំងឺ បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថា មានការឆ្លងត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថា មានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្តដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន។ សូមជម្រាបថា វីរុសនីប៉ាហ៍ រកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីដែលត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេ។ បន្ទាប់មក វីរុសនេះត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែសនិងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15236",
  "languageVersionId": "11462",
  "visibilityVersion": "2",
  "versionToken": "a1.Tbk07DeNmfzTGdwDNmCSEaRsiqHH1srbKndEyINBGik"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។