រដ្ឋបាលស្រុកស្ទឹងហាវ អនុវត្តវិធានការក្តៅ វាយកម្ទេចផែថ្មរឹងមាំ សាងសង់រំលោភយកដីឆ្នេរ ខណៈម្ចាស់មិនព្រមរុះរើ
រដ្ឋបាលស្រុកស្ទឹងហាវវាយកម្ទេចផែថ្មនៅឆ្នេរព្រែកត្រែងថ្ងៃទី២៧ មករា ក្រោយម្ចាស់BEACH HOUSEមិនអនុវត្តតាមសេចក្ដីជូនដំណឹងឱ្យរុះរើមុនកំណត់ថ្ងៃទី២៦ មករា។
ខ្លឹមសារប្រភព
ដោយអនុវត្តវិធានការក្តៅ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះវាយកម្ទេចផែថ្មរឹងមាំ និងសម្ភារៈផ្សេងៗ ដែលសាងសង់រំលោភយកដីឆ្នេរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងឲ្យម្ចាស់ភោជនីយដ្ឋាន BEACH HOUSE រុះរើស្ពាន និងសំណង់ពាក់ព័ន្ធជាបន្ទាន់ មុនកំណត់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែម្ចាស់ទីតាំងមិនបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
ដោយហេតុនេះ នៅព្រឹកថ្ងៃដដែល កម្លាំងរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត និងកម្លាំងចម្រុះ បានប្រើគ្រឿងចក្រ ចុះវាយកម្ទេចផែថ្មរឹងមាំ ដែលសាងសង់មិនរៀបរយ និងគ្មានការអនុញ្ញាតតាមច្បាប់ រំលោភយកដីនៅតំបន់ឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ដោយសារខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ការអភិវឌ្ឍន៍ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឲ្យស្រុក ក្រុង និងខេត្ត មានសោភណ្ឌភាព បរិស្ថានស្អាត និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបានកាន់តែច្រើន។
ចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពនេះ មហាជនបានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមថា អាជ្ញាធរនឹងបន្តអនុវត្តវិធានការបែបនេះ នៅទីតាំងផ្សេងៗទៀតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15198",
"languageVersionId": "11356",
"visibilityVersion": "2",
"versionToken": "a1.lktbp7XzP5zkzXAeHjEnmpGX6j8UfhIASyzbyJqYqNE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
