រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួង២ប្តេជ្ញារួមគ្នាអភិវឌ្ឍទេសចរណ៍សាសនានៅកម្ពុជា

ក្រសួងទេសចរណ៍និងធម្មការសាសនាចុះ MoU ថ្ងៃទី២៧ មករា ដើម្បីអភិវឌ្ឍទេសចរណ៍សាសនា តាមការផ្សព្វផ្សាយ ព្រឹត្តិការណ៍ បណ្ដុះបណ្ដាល និងហេដ្ឋារចនាសម្ព័ន្ធ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី២៧ ខែមករា ក្រសួងទេសចរណ៍ និងក្រសួងធម្មការនិងសាសនា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សាសនានៅកម្ពុជា។ ពិធីចុះ MoU នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា, ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា។ ឯកឧត្តម សង្កត់ធ្ងន់ថា សាសនា មិនត្រឹមតែជាគ្រឹះនៃជំនឿ និងសីលធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានស្នូលនៃការថែរក្សាសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។ ឯកឧត្តម ហួត ហាក់ បានបន្ថែមថា ក្នុងបរិបទនេះ វិស័យទេសចរណ៍ និងវិស័យសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពីទស្សនវិស័យរួមក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សាអត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃរបស់សាសនាទាំងអស់។ តាមរយៈនេះ កិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា គឺជាកាតាលីករគន្លឹះដ៏សំខាន់ក្នុងការបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញក្តីសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការអន្តរក្រសួងដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់វិស័យទេសចរណ៍ វិស័យសាសនា សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល។ តួយ៉ាងអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាការលើកកម្ពស់គុណតម្លៃនៃសាសនា សីលធម៌សង្គម និងអត្តសញ្ញាណជាតិ៕ ដោយ៖ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15163",
  "languageVersionId": "11314",
  "visibilityVersion": "2",
  "versionToken": "a1.yloNxvo5Mf4SF465qww6lgvt5WwAH-SarJXAHyQRIVY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។