រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលក្រុង–ស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែង ប្តេជ្ញារួមគ្នា មិនអនុញ្ញាតឲ្យមានល្បែងហ្គេមអនឡាញ និងបទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ច

អភិបាលក្រុង–ស្រុកទាំង៦របស់ខេត្តស្ទឹងត្រែង ប្ដេជ្ញានៅកិច្ចប្រជុំថ្ងៃទី២៩ មករា ពង្រឹងការត្រួតពិនិត្យនិងបង្ក្រាបល្បែងខុសច្បាប់ និងសហការទទួលព័ត៌មានពីប្រជាពលរដ្ឋ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អភិបាលក្រុង និងអភិបាលស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង បានបង្ហាញក្តីប្តេជ្ញារួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឲ្យមានល្បែងហ្គេមអនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង។ ការប្តេជ្ញានេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តំណាងស្ថាប័នតុលាការ មន្ទីរ អង្គភាព អភិបាលក្រុង–ស្រុក សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត។ ក្នុងឱកាសនោះ អភិបាលក្រុង និងអភិបាលស្រុកទាំង៦ បានអះអាងថា នឹងពង្រឹងការចុះត្រួតពិនិត្យជាប្រចាំ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពល្បែងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមអនឡាញ ដែលលាក់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត ឬតាមទីតាំងឯកជននានា ក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។ ជាមួយគ្នានេះ ក៏នឹងពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មាន និងរាយការណ៍អំពីសកម្មភាពសង្ស័យផងដែរ។ ការប្តេជ្ញារួមគ្នារបស់អភិបាលក្រុង–ស្រុកទាំង៦ នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ ក្នុងការធ្វើឲ្យខេត្តស្ទឹងត្រែង ក្លាយជាតំបន់មានសុវត្ថិភាព ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ សម្រាប់ការរស់នៅ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15135",
  "languageVersionId": "11234",
  "visibilityVersion": "2",
  "versionToken": "a1.Mjx7ILXXhguvX6hpLyXoNJmDkymxGRkEXsIv8uUVKOU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។