កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី PHAM Minh Chinh បានជួបនៅភ្នំពេញថ្ងៃទី៦ ខែកុម្ភៈ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ផ្លូវល្បឿនលឿន និងគោលដៅពាណិជ្ជកម្មទ្វេភាគី២០ពាន់លានដុល្លារ។
ខ្លឹមសារប្រភព
ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង”។ ខណ:ភាគីទាំងពីរ ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ។
តាមនេះការលើកឡើងក្នុងជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈនេះ ជាមួយ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីក ចម្រើន បន្ថែមទៀត លេីវិស័យ សំខាន់ ៗ រួមមាន ជាអាទិ៍៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារ ជាតិនិង សន្តិសុខ , ថាមពល, អប់រំ និង បណ្តុះបណ្តាល , ទេសចរណ៍ , វប្បធម៌ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ ។
បន្ថែមពីនោះ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ និង ជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការ ជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15042",
"languageVersionId": "10955",
"visibilityVersion": "2",
"versionToken": "a1.neJWIHsmhrD1IHsd8PhygDu_gzBQmeTCFJV7YxFgQps"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
