អភិបាលរងខេត្តព្រះសីហនុ ជំរុញ និងលើកទឹកចិត្តមន្ត្រីជំនាញ អនុវត្តតាមទិសដៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារនៅមូលដ្ឋាន
លោក មីន កុម្ភៈ ណែនាំការប្រមូលតម្រូវការអាទិភាព វិភាគស្ថានភាព និងបណ្ដុះបណ្ដាលក្រុមការងារគ្រប់ថ្នាក់ ក្នុងជំនួបថ្ងៃទី១០ កុម្ភៈនៅមន្ទីរផែនការខេត្ត។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ណែនាំ និងជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ស្តាប់ការណែនាំ ពង្រឹងការសម្របសម្រួលការងារ និងអនុវត្តតាមទិសដៅដែលអង្គប្រជុំបានដាក់ចេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារនៅមូលដ្ឋាន។
លោក មីន កុម្ភៈ បានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំណែនាំស្តីពី «ការប្រមូលតម្រូវការអាទិភាព ការវិភាគស្ថានភាព និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្រុមការងារថ្នាក់ខេត្ត ក្រុង–ស្រុក និងឃុំ–សង្កាត់» ដោយមានការចូលរួមពីលោក–លោកស្រី ក្រុមប្រឹក្សាខេត្ត ប្រធាន–អនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំង អភិបាលរងក្រុង–ស្រុក មេឃុំ–ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងសំខាន់ ដើម្បីណែនាំអំពីវិធីសាស្ត្រប្រមូលតម្រូវការអាទិភាព ការវិភាគស្ថានភាពជាក់ស្តែង និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រី និងក្រុមការងារថ្នាក់ខេត្ត ក្រុង–ស្រុក និងឃុំ–សង្កាត់ ទូទាំងខេត្តព្រះសីហនុ សំដៅគាំទ្រការរៀបចំផែនការ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព និងសមស្របតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15020",
"languageVersionId": "10889",
"visibilityVersion": "2",
"versionToken": "a1.GgIxO2weQlKlvJPPbQBdrPfZ6mX_Vt5PPyybfr-Drpo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
