ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ក្នុងរង្វង់ ១៥០ ម៉ែត្រ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម

រដ្ឋបាលភ្នំពេញអំពាវនាវលុបជម្រកមូសខ្លាប្រមាណ១៥០ម៉ែត្រជុំវិញផ្ទះ និងបញ្ជាក់ថាគ្មានពិធីបើកយុទ្ធនាការធំមិនមានន័យថាធ្វេសប្រហែសការថែទាំសុខុមាលភាពឡើយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកស្រី ដោ សម្ផស្ស បានលើកឡើងថា ទោះបីមិនបានផ្សព្វផ្សាយទូលំទូលាយក្តី ក៏ក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកចុះអនុវត្តសកម្មភាពបាញ់ថ្នាំកម្ចាត់មូសជាប្រចាំ នៅតាមភូមិ សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់នានាក្នុងមូលដ្ឋាន ជារៀងរាល់ល្ងាច ហើយបន្តអនុវត្តជាបន្តបន្ទាប់ទូទាំងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ក្នុងរង្វង់ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលើកឡើងអំពីការកើនឡើងនៃមូសក្នុងសហគមន៍។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីសូមជម្រាបជូនសាធារណជនថា ទោះបីឆ្នាំនេះ មិនមានការរៀបចំពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈដូចរាល់ឆ្នាំក្តី ប៉ុន្តែ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ ពុំដែលធ្វេសប្រហែសលើការងារការពារ និងថែរក្សាសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ លោកស្រីបន្ថែមថា សុខុមាលភាពប្រជាជន ការងារសណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការការពារសន្តិសុខសាធារណៈ និងកិច្ចការស្នូលផ្សេងៗទៀត គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាន ដោយមិនគិតថ្ងៃយប់ឡើយ។ «គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម ប្រសិនបើយើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លាចេញពីសហគមន៍»។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15009",
  "languageVersionId": "10856",
  "visibilityVersion": "2",
  "versionToken": "a1.OxNgQnQycgE3dt2jmSG0U_ojtdLB3kKlwgH0lUQZf8g"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។