កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយាន និងការពារសន្តិសុខជូនភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះ ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណី ចិន វៀតណាម
ព្រឹកថ្ងៃទី១៧ កុម្ភៈ នគរបាលចរាចរណ៍ផ្លូវទឹកពិនិត្យជលយានធ្វើអាជីវកម្ម ដើម្បីសុវត្ថិភាពបច្ចេកទេសនិងសន្តិសុខភ្ញៀវទៅកម្សាន្តតាមកោះ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14949",
"languageVersionId": "10676",
"visibilityVersion": "2",
"versionToken": "a1.3GxfYofFAvosGtzQyUuh6tiXrl1G-sda5rkJO_IDS38"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
