ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាវុធហត្ថចាប់ខ្លួនជនសង្ស័យក្នុងករណីកាប់សម្លាប់បងស្រីនិងក្មួយប្រុសនៅត្រាំកក់

ជនសង្ស័យអាយុ៣៤ឆ្នាំត្រូវបានឃាត់ខ្លួននៅទៀបភ្លឺថ្ងៃទី១៩ កុម្ភៈ ក្រោយករណីស្លាប់ពីរនាក់ថ្ងៃទី១៧ កុម្ភៈ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជនសង្ស័យក្នុងករណីកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ។ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ។ របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅវេលាម៉ោង ៣:៣៥ នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាង សុបិន អាយុ ៣៤ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ដែលត្រូវបានសង្ស័យថាជាជនដៃដល់ក្នុងករណីឃាតកម្ម ដោយប្រើពូថៅកាប់ជនរងគ្រោះស្លាប់ចំនួន ២ នាក់ (ប្រុស ១ នាក់ ស្រី ១ នាក់) កាលពីវេលាម៉ោង ២០:០៥ នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ ១ គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-6548, ទូរសព្ទដៃចំនួន ៣ គ្រឿង និងប្រាក់ចំនួន ៥,៤០០ រៀល។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14927",
  "languageVersionId": "10610",
  "visibilityVersion": "2",
  "versionToken": "a1.-5GfemYAQWICnPQRN8V3P1V7SgwejJzacOPaKRlMAOs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។