ក្រុមការងារពិនិត្យសំណើគម្រោង៣៥នៅព្រះសីហនុ មានទុនជាង១៥៦លានដុល្លារ
កិច្ចប្រជុំថ្ងៃទី១៩ ខែកុម្ភៈ បានពិនិត្យសំណើលើកទឹកចិត្ត និងសម្រួលនីតិវិធីសម្រាប់គម្រោង៣៥ ព្រមទាំងបង្ហាញលទ្ធផលរយៈពេលពីរឆ្នាំរបស់ក្រុមការងារ។
ខ្លឹមសារប្រភព
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានពិនិត្យលើសំណើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ជូនដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៣៥ គម្រោង ដែលមានទុនវិនិយោគសរុបជាង ១៥៦ លានដុល្លារអាម៉េរិក។
គម្រោងទាំងនេះ ត្រូវបានពិនិត្យ និងពិភាក្សា ក្នុងកិច្ចប្រជុំលើកទី២៣ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងទាំងនេះ រួមមានជាអាទិ៍ សួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម, រោងចក្រកែច្នៃគ្រឿងសង្ហារិម, រោងចក្រកែច្នៃសំណល់, រោងចក្រផលិតបំពង់ទឹក, ស្ថានីយសាករថយន្តអគ្គិសនី, សិប្បកម្មផលិតប្រេងឆា, រោងចក្រផលិតកេសកាតុង, អគារពហុមុខងារ, សណ្ឋាគារ និងផ្សារទំនើប ជាដើម។ គម្រោងទាំងនេះ រំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លទ្ធផលសំខាន់ៗ រួមមាន ការផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤១៣ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨ ប៊ីលានដុល្លារអាម៉េរិក និងប៉ាន់ស្មានបង្កើតការងារជាង ៥៥,០០០ កន្លែង។ ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យអគារជាប់គាំងចំនួន ៧៦ គម្រោង បន្តសាងសង់ឡើងវិញ និង ៣០ គម្រោងផ្សេងទៀត បានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការអាជីវកម្ម ព្រមទាំងទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន ១៧៩ គម្រោងផងដែរ។ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14920",
"languageVersionId": "10589",
"visibilityVersion": "2",
"versionToken": "a1.TCq5nkEdx2Qn6Dl4M32dI9th42iy_YtIQ-c0nUcSXqQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
