កំពតរាយការណ៍ភ្ញៀវ៨៨ ០៧៧នាក់ក្នុងបុណ្យចូលឆ្នាំចិន–វៀតណាមបីថ្ងៃ
មន្ទីរទេសចរណ៍ខេត្តកំពតរាយការណ៍ភ្ញៀវ៨៨ ០៧៧នាក់ ពីថ្ងៃទី១៧ ដល់១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កើនប្រមាណ១២,៨៩%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ខ្លឹមសារប្រភព
ខេត្តកំពតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់មកសម្រាកលម្ហែ មានការកើនឡើងជាង ១២%បើធៀបនឹងឆ្នាំមុន។ មូលហេតុដែលភ្ញៀវមកលេងច្រើនដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តល្អ កន្លែងដើរលេងច្រើនសំប្បូរបែប ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញនៅក្រុងកំពត ខណៈដែលសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំបានល្អប្រសើរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧នាក់ មានការកើនឡើងប្រមាណ ១២,៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងមក។ ហើយក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៤.៨៩២ នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៣.១៨៥ នាក់។
លោក សយ ស៊ីណុល បានបន្ថែមថា ចំពោះស្ថានភាពទូទៅតាមរមណីយដ្ឋាននានា សហគមន៍ និងគោលដៅទេសចរណ៍ទាំង ៤២កន្លែងមានភាពល្អប្រសើរ ហើយសេវាកម្មទេសចរណ៍គ្រប់ប្រភេទបានដំណើរការទៅដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ព្រោះជាទូទៅ រាល់ពេលមានបុណ្យទានក្រុមការងារមន្ទីរទេសចរណ៍តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ដោយធ្វើយ៉ាងណារក្សាបាននូវសេចក្តីថ្លៃថ្នូរល្អរបស់ខេត្តកំពតតទៅថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14917",
"languageVersionId": "10580",
"visibilityVersion": "2",
"versionToken": "a1.bYPWnQeU564BU7oO0_QP5CayWpJZLNNtAYirkU-59mA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
