ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនបន្តគាំទ្រកម្ពុជា ក្នុងសកម្មភាពដោះមីនមនុស្សធម៌ ខួប២៧ឆ្នាំ ទិវាជាតិយល់ដឹងពីមីន

លោក Wang Wenbin បានលើកឡើងពីជំនួយចិនចាប់ពីឆ្នាំ២០១៨ ក្នុងឱកាសទិវាជាតិយល់ដឹងពីមីនខួប២៧ឆ្នាំ ខណៈអត្ថបទរាយការណ៍ផ្ទៃដីសម្អាតនិងចំនួនអ្នកទទួលផល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំនេះគឺជាខួបលើកទី២៧ នៃទិវាជាតិយល់ដឹងពីមីនរបស់កម្ពុជា ដែលជាឱកាសរំលឹកដល់ការខិតខំប្រឹងប្រែងរយៈពេលវែង ក្នុងការលុបបំបាត់គ្រោះថ្នាក់ពីសំណល់សង្គ្រាម និងស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ។ ក្នុងសារលើកទឹកចិត្តក្នុងឱកាសនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជា «មិត្តដែកថែប» ចាប់តាំងពីឆ្នាំ២០១៨មក ភាគីចិនបានផ្តល់ជំនួយឥតសំណងជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់សកម្មភាពដោះមីនមនុស្សធម៌នៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ផ្ទៃដីដែលរងការបំពុលដោយមីន និងសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវបានសម្អាតសរុបចំនួន ១៨៦.៣ គីឡូម៉ែត្រការ៉េ ខណៈមីន និងសំណល់គ្រាប់មិនទាន់ផ្ទុះចំនួនជាង ១០៤,០០០គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញដោយសុវត្ថិភាព។ សកម្មភាពនេះ បានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង១.៤ លាននាក់ ដែលអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរលើដីធ្លីបានដោយសុវត្ថិភាព។ ឯកឧត្តម Wang Wenbin បានលើកឡើងថា កិច្ចសហការក្នុងវិស័យដោះមីន មិនត្រឹមជាការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីមិត្តភាពដ៏រឹងមាំ និងការចែករំលែកទំនួលខុសត្រូវមនុស្សធម៌រវាងប្រទេសទាំងពីរ។ ទិវាជាតិយល់ដឹងពីមីនឆ្នាំនេះ ក្លាយជាសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងដើរឆ្ពោះទៅមុខយ៉ាងម៉ឺងម៉ាត់ ក្នុងការក្លាយជាប្រទេសគ្មានមីន ខណៈមានការគាំទ្រពីដៃគូអន្តរជាតិដូចជា ចិន បន្តជាជំនួយសំខាន់ ក្នុងការធានាសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14870",
  "languageVersionId": "10439",
  "visibilityVersion": "2",
  "versionToken": "a1.P-jKA1UzOhn3_gWhCkBhFurTUdu6kBvrolBl6SGvNTc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។