ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះទស្សនកិច្ចសិក្សាបទពិសោធន៍បង្រៀនភាសាបរទេស នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព

គណៈកម្មការទី៧នៃព្រឹទ្ធសភាដឹកនាំដោយលោក ឈិត សុខុន បានសិក្សាបទពិសោធន៍បង្រៀនភាសាបរទេសនៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ថ្ងៃទី២៥ កុម្ភៈ ដោយមានអភិបាលរងខេត្តចូលរួម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដើម្បីឈ្វេងយល់ និងស្ដាប់បទបង្ហាញស្តីពី «បទពិសោធន៍ល្អៗក្នុងការបង្រៀន និងការរៀនភាសាបរទេស» នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍)។ ក្នុងឱកាសនោះ គណៈប្រតិភូបានស្ដាប់បទបង្ហាញយ៉ាងលម្អិត អំពីវិធីសាស្ត្របង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ ដែលជួយឱ្យសិស្សានុសិស្សកម្រិតបឋមសិក្សា ឆាប់យល់ដឹង និងមានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាបរទេស។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងប្រមូលព័ត៌មាន និងបទពិសោធន៍ជោគជ័យពីគ្រឹះស្ថានសិក្សាមូលដ្ឋាន ដើម្បីយកទៅធ្វើជាធាតុចូលក្នុងការគាំទ្រ និងជំរុញវិស័យអប់រំឱ្យកាន់តែរឹងមាំ ជាពិសេសលើផ្នែកភាសាបរទេស ដែលជាជំនាញចាំបាច់ក្នុងសម័យសកលភាវូបនីយកម្ម។ តាមរយៈដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅតាមសាលារដ្ឋ ដើម្បីធានាថា ធនធានមនុស្សកម្ពុជា មានសមត្ថភាពពេញលេញ ចាប់តាំងពីកម្រិតមូលដ្ឋានឡើងទៅ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14846",
  "languageVersionId": "10367",
  "visibilityVersion": "2",
  "versionToken": "a1.lhfaqcPLjoZhH5bgKUd913_FYbCE44sdxLf9atOw7KA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។