ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្ម បើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅខេត្តសៀមរាប ជំរុញទីផ្សារក្នុងស្រុក

ពិព័រណ៍ថ្ងៃទី២៦ កុម្ភៈដល់១ មីនា ប្រមូលផ្ដុំសហគ្រាស កសិករ អ្នកផលិតនិងអ្នកនាំចេញ ដើម្បីពង្រីកទីផ្សារផលិតផលជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩” ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានគោលបំណងពង្រឹងទីផ្សារក្នុងស្រុក លើកកម្ពស់ផលិតផលជាតិ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ពិធីបើកនេះ ត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម កសិករ អ្នកផលិត និងអ្នកនាំចេញ មកតាំងបង្ហាញផលិតផលជាតិ បន្លែផ្លែឈើសុវត្ថិភាព និងទំនិញកែច្នៃមានគុណភាពខ្ពស់។ កម្មវិធីនេះ គឺជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ ពង្រីកបណ្តាញអាជីវកម្ម បង្កើនឱកាសទីផ្សារ និងលើកស្ទួយស្លាកសញ្ញា “ផលិតផលខ្មែរ” ឱ្យកាន់តែមានភាពប្រកួតប្រជែង ទាំងក្នុងស្រុក និងក្រៅប្រទេស។ តាមការបញ្ជាក់របស់គណៈរៀបចំ ពិព័រណ៍លើកទី១៩ នេះ មិនត្រឹមតែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងជំរុញសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែរឹងមាំ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14835",
  "languageVersionId": "10334",
  "visibilityVersion": "2",
  "versionToken": "a1.dD35gbeMqyfcmvUKuAZxEjHmoGz8MLh4JdYct9DAtEs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។