សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកពីភាពធន់សេដ្ឋកិច្ច និងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥
នាយករដ្ឋមន្ត្រីថ្លែងថ្ងៃទី៤ មីនា អំពីសមាហរណកម្មអាស៊ាន កំណើន៥,២ភាគរយឆ្នាំ២០២៥ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារ។
ខ្លឹមសារប្រភព
ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន–កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បរិបទសេដ្ឋកិច្ចសកលបានប្រែប្រួលយ៉ាងជ្រាលជ្រៅ ដោយពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលទាមទារឱ្យអាស៊ានពង្រឹងភាពធន់តាមរយៈសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ពិពិធកម្មថាមពល និងយន្តការដោះស្រាយវិបត្តិឱ្យមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅសេដ្ឋកិច្ចលំដាប់ទី៤នៅឆ្នាំ២០៤៥។
សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជា បន្តរក្សាកំណើនប្រមាណ ៥,២% នៅឆ្នាំ២០២៥ និងមានទិសដៅកំណើនរឹងមាំបន្តទៀត ដោយផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រដល់វិនិយោគិន រួមទាំងកម្មសិទ្ធិលើអាជីវកម្ម១០០% ការឌីជីថលូបនីយកម្មនីតិវិធី និងការកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម។ គោលនយោបាយជាតិ ត្រូវបានរៀបចំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ផ្អែកលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាស្នូល ដោយអនុវត្តកម្មវិធីបណ្តុះបណ្តាល TVET សម្រាប់យុវជន ១,៥លាននាក់ ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្ម ៤.០។ ជាមួយគ្នានេះ កម្ពុជាកំពុងជំរុញសមត្ថភាព Logistics តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ និងការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដើម្បីពង្រឹងការតភ្ជាប់អន្តរជាតិ កាត់បន្ថយការពឹងផ្អែកលើប្រទេសទី៣ និងបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិ។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14781",
"languageVersionId": "10172",
"visibilityVersion": "2",
"versionToken": "a1.DeDX-OFdZ0f-bYW_YKWbo8gzZ84rkNo7Z1MMxj_-R0Q"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
