ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបានចំណូលជាង១៤២លានដុល្លារពីការនាំចេញអង្ករក្នុងពេល២ខែឆ្នាំ២០២៦!

សហព័ន្ធស្រូវអង្ករថា នាំចេញអង្ករ២៤៧៨២២តោនទៅ៥១គោលដៅ ហើយនាំចេញស្រូវ៨៧៣៨៨០តោន តម្លៃ១៩៦,៦២លានដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល២ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧លានដុល្លារអាម៉េរិក។ របាយការណ៍ដែលបង្ហាញនៅថ្ងៃទី០៤ ខែមីនា បានបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុននាំចេញចំនួន៥៥ ទៅកាន់គោលដៅអន្តរជាតិចំនួន៥១។ ក្នុងនោះ មានបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ មានចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារអាម៉េរិក, ប្រទេសចិននិងហុងកុងចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារអាម៉េរិក។ ក្រៅពីនេះ ក៏មានប្រទេសក្នុងតំបន់អាស៊ានចំនួន៥ មានចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារអាម៉េរិក និងគោលដៅ១៦ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ បានចំនួន ២០ ១៦២តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារអាម៉េរិក។ ចំណែក ប្រភេទអង្ករដែលកម្ពុជាបាននាំចេញរួមមាន អង្ករក្រអូបចំនួន ៥៩.១៦% អង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨%។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩៦.៦២ លានដុល្លារអាម៉េរិក៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14776",
  "languageVersionId": "10157",
  "visibilityVersion": "2",
  "versionToken": "a1.6ARXwTVkk3_5WC1CETydLBXRn7ZdqG91eqOEUBAA1Ps"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។