ខេត្តស្ទឹងត្រែង គឺជាខេត្តទី១ ដែលបានផ្ដួចផ្ដើមបង្កើតប្រេនឌីងទេសចរណ៍គឺ «ស្ទឹងត្រែងលើស ពីទន្លេ,លើសពីធម្មតា»
ហួត ហាក់ និងអភិបាល សរ សុពុត្រា បើកព្យុហយាត្រាទេសចរណ៍៣,៥គីឡូម៉ែត្រ ថ្ងៃទី៧ មីនា ជាមួយផែនការឆ្នាំ២០២៦–២០៣០ និងប្រេនឌីងថ្មី។
ខ្លឹមសារប្រភព
ខេត្តស្ទឹងត្រែង៖ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំ២០២៦-២០៣០ » និងការដាក់ចេញប្រេនឌីងថ្មី «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ ចម្ងាយ ៣,៥ គីឡូម៉ែត្រ ក្រោមបរិយាកាសដ៏អធិកអធមក្រៃលែង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍នេះ គឺស្តែងចេញពីការអនុវត្តទិសស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាក្រកម្ពុជា គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ភាពជោគជ័យនៃវិស័យទេសចរណ៍ មិនមែនវាស់វែងត្រឹមតែចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាស់វែងតាមរយៈការបង្កើតចំណូលដល់មូលដ្ឋាន និងការធ្វើឱ្យសហគមន៍មានជីវភាពកាន់តែប្រសើរឡើងតាមរយៈសេវាកម្មទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានក្លាយជាវេទិកាសាមគ្គីភាព ដែលតភ្ជាប់រវាងរដ្ឋបាលខេត្ត វិស័យឯកជន សហគមន៍ទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា។ ហើយខេត្តស្ទឹងត្រែង នឹងបន្តរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ក្នុងនាមជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14749",
"languageVersionId": "10076",
"visibilityVersion": "2",
"versionToken": "a1.H1UYRxwIWAWhy4ayPzjD4phztjOuch-l7djs0YWRpvA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
