ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្ត្រីកំពតរកឃើញស្ថានីយ២០ក្នុង៨០លក់ប្រេងលើសតម្លៃ

ការចុះពិនិត្យថ្ងៃទី៧ ខែមីនា មានការណែនាំឱ្យគោរពតារាងតម្លៃ និងរាយការណ៍ពីការអស់ស្តុក ព្រមទាំងអំពាវនាវកុំសម្រុកស្តុកលើសតម្រូវការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ត្រីជំនាញខេត្តកំពតដោយអនុវត្តតាមការណែនាំរបស់ក្រសួង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានសហការជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធដើម្បីចុះតាមបណ្តាស្ថានីយប្រេងឥន្ធនៈ រហូតពិនិត្យឃើញនូវភាពមិនប្រក្រតីកើតឡើងលើទីតាំងមួយចំនួន ពិសេសអំពីតម្លៃលក់ប្រេងលើសពីការកំណត់របស់អន្តរក្រសួង។ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពតបានឱ្យដឹងថា ក្រោយទទួលសេចក្តីណែនាំពីក្រសួង មន្ត្រីពាណិជ្ជកម្មខេត្ត បានសហការជាមួយមន្ត្រីមន្ទីររ៉ែ និងថាមពល បានចុះពិនិត្យស្ថានីយប្រេងឥន្ធនៈតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ តាមរយៈបេសកកម្មនៅទីតាំងចំនួន៨០ ក្រុមការងាររកឃើញស្ថានីយ ២០កន្លែង បានលក់ប្រេងលើសតម្លៃដែលកំណត់ដោយប្រកាសអន្តរក្រសួង។ ក្រុមការងារក៏បានណែនាំម្ចាស់ស្ថានីយឱ្យលក់តាមតម្លៃដែលក្រសួងកំណត់ ហើយតែងតែប្រកាសក្នុងអំឡុង ១០ថ្ងៃម្តង។ លោកប្រធានមន្ទីរបានបន្តថា ស្ថានីយចំនួន ២០កន្លែង បានផ្អាកព្រោះពុំមានប្រេងលក់ដោយរង់ចាំក្រុមហ៊ុនបញ្ជូនឱ្យ។ ទាំងនេះក៏ដោយសារតែក្រុមហ៊ុនពុំមានប្រេងគ្រប់គ្រាន់ដើម្បីលក់ជូនតាមការបញ្ជាទិញ ឬអាចតម្លៃដើមមានការកើនខ្លាំង ធ្វើឱ្យស្ថានីយមួយចំនួនទិញចូលលែងបាន។ ប៉ុន្តែ ស្ថានីយធំៗគ្មានបញ្ហាអ្វីកើតឡើងនោះទេ គឺអនុវត្តបានត្រឹមត្រូវតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ថែមទាំងចូលរួមសន្សំសំចៃតាមរយៈការមិនលក់ជូនអតិថិជនដែលទិញដាក់ប៊ីដុងដើម្បីយកទៅស្តុកទុក។ សូមបញ្ជាក់ថា ក្នុ្ងងបំណងធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពអ្នកប្រើប្រាស់ប្រេងឥន្ធនៈ ក្រសួងពាណិជ្ជកម្ម តាមរយៈលិខិតចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈឱ្យអនុវត្តតាមលក្ខណៈស្តង់ដារបច្ចេកទេសដើម្បីគ្រប់គ្រងហានិភ័យទូទៅ។ ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តប្រជាពលរដ្ឋឲ្យអនុវត្ត និងយោគយល់ចំពោះស្ថានីយប្រេងឥន្ធនៈដែលបានខិតខំគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ហើយជៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កហានិភ័យ ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14729",
  "languageVersionId": "10016",
  "visibilityVersion": "2",
  "versionToken": "a1.hmD4lRN0fO6rJ28HSU1OG_b94ew4Dzx8W8UW9rYmWRo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។