ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក ហួត ហាក់ លើកឡើងពីសារៈសំខាន់នៃមូលធនមនុស្សក្នុងវិស័យទេសចរណ៍

នៅពិធីបើកវគ្គគ្រូបង្គោលមេគង្គ–ឡានឆាងលើកទី២ នៅកំពតថ្ងៃទី១១ ខែមីនា លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសេវា សមត្ថភាពបណ្តុះបណ្តាល និងនវានុវត្តន៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តកំពត៖ ការកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានភាពប្រកួតប្រជែង និងប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល មេគង្គ-ឡានឆាង លើកទី២ ស្តីពីសេវាឧត្តមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំឡើងនៅខេត្តកំពត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលមេគង្គ-ឡានឆាង លើកទី២នេះ ផ្តោតលើការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងការជំរុញនវានុវត្តន៍ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល និងអ្នកជំនាញទេសចរណ៍ពីបណ្តាប្រទេសសមាជិក នឹងអាចផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រឹងវិធីសាស្ត្របណ្តុះបណ្តាល និងយកទៅបន្តផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាគន្លឹះសម្រាប់ធានាគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅទូទាំងតំបន់។ នាឱកាសនោះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូដែលបានចូលរួម និងបានរំលេចពីសក្តានុពលទេសចរណ៍របស់ខេត្តកំពត ដែលមានទាំងតំបន់ឆ្នេរ សហគមន៍ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងម្ហូបអាហារដ៏ល្បីល្បាញ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកអភិបាលរងខេត្តបានបន្តថា ខេត្តកំពតកំពុងបន្តអភិវឌ្ឍខ្លួនជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14702",
  "languageVersionId": "9935",
  "visibilityVersion": "2",
  "versionToken": "a1.3TYL2iYuxb5wOzLBoclACjHz38y-gVS1INZRLtBoeQY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។