ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងមហាផ្ទៃរាយការណ៍ការឃាត់ខ្លួនជនពាក់ព័ន្ធក្មេងទំនើង៧៧នាក់ ក្នុងសប្តាហ៍ដំបូងមីនា

របាយការណ៍ថ្ងៃទី១–៧ ខែមីនា ឆ្នាំ២០២៦ រាប់បាន១៤ករណី និង៧៧នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈការស្វែងរកអ្នករត់គេចបន្តធ្វើឡើង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន ១៤ករណី និងឃាត់ខ្លួនជនបង្កសរុប ៧៧នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មី ឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការក្ដៅក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានអំពាវនាវដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅរបស់ខ្លួន ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ចផងដែរ។ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់ការដោះស្រាយបញ្ហាក្មេងទំនើង ជាអាទិភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាត តាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានទាន់ពេលវេលា។ ដោយឡែក តាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅ បានធ្វើឡើងនៅ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ចំពោះក្មេងទំនើងដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តសហការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងក្របួចយកមកកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ។ សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ១០៤ករណី ឃាត់ខ្លួនជនបង្ក ៣៧៦នាក់ និងបានបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14701",
  "languageVersionId": "9932",
  "visibilityVersion": "2",
  "versionToken": "a1.f_HUgeB__vUvY6pEB2Mb1duR9jzXVY0lFeZ6mj15H9o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។