ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កំពង់ស្ពឺនិងកំពតឯកភាពសម្របសម្រួលព្រំប្រទល់ ដោះស្រាយបញ្ហាដី១៩៤គ្រួសារ

កិច្ចប្រជុំបានពិនិត្យទិន្នន័យបច្ចេកទេសនិងភូមិសាស្ត្រ ហើយជំរុញក្រុមការងារបន្តបញ្ចប់ការកែសម្រួលព្រំប្រទល់ដោយតម្លាភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តកំពង់ស្ពឺ និងខេត្តកំពត បានសម្រេចឯកភាពគ្នាលើ ការកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីដោះស្រាយបញ្ហាកាន់កាប់ដីធ្លី និងផ្តល់សិទ្ធិប្រើប្រាស់ដីឱ្យប្រជាពលរដ្ឋចំនួន ១៩៤ គ្រួសារ នៅតាមតំបន់ព្រំប្រទល់។ លោក ស៊ីម រតនៈ, អភិបាលរងខេត្តកំពង់ស្ពឺ និងលោក ង៉ាន់ ថារិទ្ធ, អភិបាលរងខេត្តកំពត បានដឹកនាំកិច្ចប្រជុំសហការជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសពីរដ្ឋបាលខេត្តទាំងពីរ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យព្រំប្រទល់ឱ្យបានច្បាស់លាស់ និងមានតុល្យភាព។ ក្នុងពេលប្រជុំនេះ លោកស៊ីម រតនៈ បានលើកសម្គាល់ថា ការងារនេះមានគោលបំណង បង្រួបបង្រួមទិន្នន័យបច្ចេកទេស និងស្ថានភាពភូមិសាស្ត្រ ដើម្បីកំណត់ខណ្ឌសីមា (boundary lines) ឱ្យបានត្រឹមត្រូវបំផុត។ ការសហការនេះមិនត្រឹមតែជួយ ការគ្រប់គ្រងរដ្ឋបាល ទេ ប៉ុន្តែថែមទាំងជួយលុបបំបាត់ភាពមិនច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ជាប់ព្រំប្រទល់។ លោកង៉ាន់ ថារិទ្ធ បានបញ្ជាក់ថា ខេត្តកំពត ត្រៀមខ្លួនសហការយ៉ាងពេញសមត្ថភាព ជាមួយខេត្តកំពង់ស្ពឺ ដើម្បីផ្ទៀងផ្ទាត់ និងកែសម្រួលព្រំប្រទល់ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ កិច្ចការនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកាត់បន្ថយជម្លោះដីធ្លី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ នៅចុងក្រោយ ថ្នាក់ដឹកនាំបាន លើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ការងារកែសម្រួលព្រំប្រទល់នេះឱ្យបានឆាប់រហ័ស និងមានតម្លាភាព ស្របតាមគោលការណ៍នៃរាជរដ្ឋាភិបាល។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14683",
  "languageVersionId": "9878",
  "visibilityVersion": "2",
  "versionToken": "a1.x4lZ7M3xxotx1aiFnYCz0PE5y7mM_0qTETha7v6mp98"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។