ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តជាប់សមុទ្រចំនួន៤មានឱកាសការងារ៤,០៩០កន្លែងសម្រាប់អ្នកស្វែងរកការងារ

ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មសម្រាប់ពលករត្រឡប់ពីថៃ និងអ្នកស្វែងរកការងារផ្សេងទៀត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមបណ្ដាខេត្តដែលមានសក្ដានុពលនៅតំបន់សមុទ្រចំនួន៤ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារជាង ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៤,០៩០កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនងឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ក្រៅតែពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14640",
  "languageVersionId": "9770",
  "visibilityVersion": "2",
  "versionToken": "a1._E4y1bD268XM2UMAueq7olLP9PrAPJafe8Y5rt3AQBY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។