សមណសិស្ស២៨៨អង្គចូលប្រឡងចូលពុទ្ធិកអនុវិទ្យាល័យឆ្នាំសិក្សា២០២៦–២០២៧
ការប្រឡងថ្ងៃទី១៤ ខែមីនា មានសមណសិស្សពីខេត្តចំនួនបួន ដោយចែកជា១២បន្ទប់ និងប្រឡងបាលី សរសេរតាមអាន វិន័យ និងគណិតវិទ្យា។
ខ្លឹមសារប្រភព
សមណសិស្សសរុប២៨៨អង្គ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ពាក្យប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា២០២៦-២០២៧។ ពិធីប្រឡងនេះ បានធ្វើឡើងក្រោមវត្តមានលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ និងប្រធានប្រតិភូក្រសួងធម្មការ និងសាសនា លោក-លោកស្រី លោកគ្រូឧទ្ទេសាចារ្យ លោកគ្រូធម្មាចារ្យនិងស្ថាប័នពាក់ព័ន្ធ។
លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ លើកឡើងថាសមណសិស្សដែលបានដាក់ពាក្យប្រឡងសរុបទាំង២៨៨អង្គមកពី៤ខេត្តផ្សេងគ្នា។ ក្នុងនោះ៖ ខេត្តព្រះសីហនុមានសមណសិស្សចំនួន ៤០អង្គ ខេត្តតាកែវមានសមណសិស្សចំនួន ៧៧អង្គ ខេត្តតាកំពតមានសមណសិស្សចំនួន ៩៨អង្គ និងខេត្តកំពង់ស្ពឺមានសមណសិស្សចំនួន ៧៣អង្គ។
ចំណែក ការប្រឡងត្រូវបានចែកចេញជា ១២បន្ទប់ ក្នុង ១បន្ទប់មានសមណសិស្សចំនួន២៥អង្គ ដោយឡែកសមណសិស្សបន្ទប់លេខ១២ មានសមណសិស្ស ១៣អង្គ។ រីឯ វិញ្ញាសារប្រឡងមាន០៤មុខគឺ៖ វិញ្ញាសារទី១ ភាសារបាលី ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៩:០០នាទី, វិញ្ញាសារទី២ សរសេរតាមអាន ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:០០នាទី, វិញ្ញាសារទី៣ ព្រះវិន័យ ចាប់ពីម៉ោង ១៣:៣០នាទី ដល់ម៉ោង ១៥:០០នាទី និងវិញ្ញាសារទី៤ គណិតវិទ្យា ចាប់ពីម៉ោង ១៥:៣០នាទី ដល់ម៉ោង ១៧:៣០នាទី។
ចំណែក លោក នៃ គង់ អភិបាលរងខេត្ត បានប្រគេនណែនាំគណៈកម្មការកណ្តាល អគ្គានុរក្ស អនុរក្ស និងបេក្ខសមណៈ បេក្ខជនទាំងអស់ ត្រូវរក្សាឱ្យបាននូវគុណភាពប្រឡង និងអនុវត្តឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ក្នុងការប្រឡង ជៀសវាងការមើលគ្នា ចម្លងតាមគ្នា និងយកឯកសារសំណៅផ្សេងៗចូលក្នុងបន្ទប់ប្រឡង។ ទន្ទឹមគ្នានេះ លោកអភិបាលរងខេត្ត សង្ឃឹមនិងជឿជាក់ថា គណៈមេប្រយោគ នឹងយកព្រះទ័យយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមគោលការណ៍ដែលបានប្រគេននិងជម្រាបជូនខាងលើផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14639",
"languageVersionId": "9767",
"visibilityVersion": "2",
"versionToken": "a1.wH4zDpr5LlvwbofagIADld8qpYYbI0gOjBM9zK6mpRQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
