ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីព័ត៌មានជួបប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាពិភាក្សាកិច្ចសហការ

លោក នេត្រ ភក្ត្រា និងលោក ឈីវ យីស៊ាង បានជួបនៅព្រឹទ្ធសភាថ្ងៃទី១៨ ខែមីនា ដើម្បីពិភាក្សាការផ្សព្វផ្សាយព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោល់ជាមួយឯកឧត្តម ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដើម្បីពង្រឹងកិច្ចសហការនៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។ ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការនៃព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រឹទ្ធសភា និងក្រសួងព័ត៌មាន រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គលេខាធិការ ជាច្រើនរូប។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការងារព័ត៌មាន ការផ្សព្វផ្សាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការចែកចាយព័ត៌មានឱ្យកាន់តែទូលំទូលាយ។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅសាលភក្តីវិក្រម ៣ នៃព្រឹទ្ធសភា ដែលជាការបង្ហាញពីការបន្តរួមដៃគ្នារវាងស្ថាប័ននីមួយៗ ក្នុងការជំរុញវិស័យព័ត៌មានឱ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងបរិបទអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14491",
  "languageVersionId": "9531",
  "visibilityVersion": "2",
  "versionToken": "a1.R5x5Pk5FLm4wqoQs98gjyrIYg666EGgk9TM8pCUCVWo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។