ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមនុស្ស៣នាក់ បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ

ប្រធាន ACU លោក អោម យិនទៀង បង្ហាញករណីថ្ងៃទី១៩ ខែមីនា ពាក់ព័ន្ធការសង្ស័យរំលោភអំណាច ទ្រព្យសម្បត្តិខុសច្បាប់ និងការមិនប្រកាសទ្រព្យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ បើយោងតាមការឱ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្ត្រី អោម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងអង្គភាព ៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីជាប់សង្ស័យពីបទ រំលោភអំណាច និងមានទ្រព្យសម្បត្តិដោយខុសច្បាប់ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។ ឯកឧត្តមទេសរដ្ឋមន្ត្រី អោម យិនទៀង បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះមានមន្ត្រី ACU ចំនួន១០នាក់ហើយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយបញ្ជូនទៅចាត់ការតាមច្បាប់។ ឯកឧត្តមបញ្ជាក់ថាគ្មានការលើកលែង ឬយោគយល់ណាមួយទេ ទោះជាមន្ត្រីACUខ្លួនឯងក៏ដោយបើមិនព្រមធ្វើខ្លួនឱ្យស្អាតស្អំ។ សូមបញ្ជាក់ថា ការចាប់ខ្លួនមន្ត្រីACUនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលមានឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជាជំនួយការ ឈ្មោះ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14477",
  "languageVersionId": "9489",
  "visibilityVersion": "2",
  "versionToken": "a1.unLsZ7EPTsHnwhHj0EwDcaCWUA8uY_kKaXNFh3aQIyk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។