វិថីអាហារកំពតត្រៀមបញ្ជីម្ហូបជាង៦០មុខសម្រាប់ចូលឆ្នាំខ្មែរ
ការពិភាក្សាថ្ងៃទី១៩ ខែមីនារបស់លោក ម៉ៅ ធនិន ជំរុញបញ្ជីនំប្រពៃណី ម្ហូបសម្គាល់កំពត និងវប្បធម៌ម្ហូបមូលដ្ឋាន ព្រមទាំងអនាម័យ និងការគាំទ្រជីវភាពគ្រួសារ។
ខ្លឹមសារប្រភព
ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យអាជីវករលក់ដូរនៅក្នុង«វិថីអាហារ»។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើការ វិថីម្ហូបអាហារ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងថា អ្វីដែលកាន់តែពិសេសបំផុតនោះ នៅក្នុងចំណោមមុខម្ហូបអាហារទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈបែបប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។
គួរជម្រាបថា «វិថីម្ហូបអាហារ» ត្រូវបានអាជ្ញាធរខេត្តកំពតបង្កើតឡើងមិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយបន្ថែមទៀតនៅក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋបានមួយកំរិតបន្ថែមទៀត និងមានការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់របស់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាព និងធានាបាននូវអនាម័យឱ្យបានស្អាតល្អបំផុតថែមទៀតផងដែ។
អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវ និងគោរពអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជាក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ពិសារនៅកន្លែង វិថីអាហារ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុតនៅក្នុងក្រុងកំពត ខេត្តកំពត៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14464",
"languageVersionId": "9450",
"visibilityVersion": "2",
"versionToken": "a1.Xl9tmodUMxjy1asCp5EhbZ7eraGSQpyM9jtNe5EhA5o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
