ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប៉ូលិសភ្នំពេញបន្តស៊ើបអង្កេតអត្តសញ្ញាណអ្នកបើកបរ ក្នុងគ្រោះថ្នាក់បង្កក្មេងរបួសធ្ងន់

ក្រោយគ្រោះថ្នាក់យប់ថ្ងៃទី១៨ ខែមីនា ភាគីរថយន្តថាស្ត្រីជាអ្នកបើកបរ ខណៈពលរដ្ឋនៅកន្លែងកើតហេតុអះអាងថាជាបុរស។ ប៉ូលិសថាកំពុងស៊ើបអង្កេត និងសាកសួរអ្នករួមដំណើរទាំង២ ខណៈគ្រួសារក្មេងសុំយុត្តិធម៌។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតកំណត់អ្នកបើករថយន្តបុកក្មេងប្រុសម្នាក់រងរបួសធ្ងន់ ដើម្បីទទួលខុសត្រូវតាមនីតិវិធី។ របាយការណ៍ក៏លើកការចោទប្រកាន់ថា ភាគីរថយន្តបាននិយាយថា «បើងាប់សង២ម៉ឺនដុល្លារ»។ ភាគីរថយន្តបានប្រាប់សមត្ថកិច្ចថា អ្នកបើកបរជាស្ត្រី មិនមែនជាបុរសទេ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ អ្នកបើកបររថយន្តនិងអ្នករួមដំណើរប្រុសស្រីទាំង០២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំខ្លួនយកមកសាកសួរតាមច្បាប់។ ប៉ុន្តែបើតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចថា អ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។ ទោះបីយ៉ាងណា ស្នងការអះអាងថា ករណីនេះ សមត្ថកិច្ច កំពុងបន្តស៊ើបអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច។ ជុំវិញករណីនេះ សាច់ញាតិក្មេងប្រុសរងគ្រោះ បានស្នើទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្លួនដែលជាជនរងគ្រោះ ខណៈប្រជាពលរដ្ឋនៅកន្លែងកើតហេតុ អះអាងថា អ្នកបើករថយន្ដបង្កជាបុរសស្ថិតក្នុងស្ថានភាពស្រវឹង និងត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ចៅហ្វាយស្រុកកងមាស ខេត្តកំពង់ចាម។ ការដង្ហើយរកយុត្តិធម៌ពីសាច់ញាតិក្មេងប្រុសរងគ្រោះ គឺដោយសារតែរូបគាត់អះអាងថា ជនបង្ករជាអ្នកមានអំណាចនឹងមានខ្សែធំកំពុងជួយអន្តរាគមន៍៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14460",
  "languageVersionId": "9438",
  "visibilityVersion": "2",
  "versionToken": "a1.zBBON74RWlJSDjYllzXAfHMISu5rOo3FGyb0cNcRADI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។