ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ថ្នាំញៀនជាង៤៤គីឡូរួមនឹងអាវុធខ្លី៤ដើមត្រូវប៉ូលិសខេត្តស្វាយរៀងដកហូតក្នុងករណីបង្ក្រាបជនសង្ស័យបាន៥នាក់

ជនសង្ស័យ៥នាក់ត្រូវឃាត់ខ្លួននៅបាវិត ថ្ងៃទី១៨ ខែមីនា ហើយនគរបាលកំពុងរៀបចំសំណុំរឿងទៅតុលាការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាង៤៤គីឡូក្រាម រួមនឹងអាវុធខ្លី៤ដើម ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដកហូតបានក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំសម្បើម នៅក្រុងបាវិត កាលពីថ្ងៃទី១៨ ខែមីនា។ ក្នុងនោះ ជនសង្ស័យគ្រឿងញៀន៥នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន មានជនជាតិវៀតណាម ៤នាក់ និងជនជាតិចិនម្នាក់។ បើតាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនាថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ មានជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14408",
  "languageVersionId": "9282",
  "visibilityVersion": "2",
  "versionToken": "a1.XsrN6w183-HLkw_zft4BtU07xOqTFTLaE7d9uqjlPvA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។