រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ហួត ហាក់ នាំអំណោយចែកជូនគ្រួសារខ្វះខាតចំនួន៥០គ្រួសារ ក្នុងបុណ្យទន្លេនៅក្រចេះ

ថ្ងៃទី២៨ មីនា រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ តំណាងសម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកអំណោយដល់គ្រួសារខ្វះខាត និងចាស់ជរា៥០គ្រួសារ ពី៥សង្កាត់ក្រុងក្រចេះ ក្នុងបុណ្យទន្លេលើកទី១០។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តក្រចេះ៖ ក្នុងការបន្តអនុវត្តន៍គោលនយោបាយយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន ៥០គ្រួសារ មកពី ៥សង្កាត់ ក្នុងក្រុងក្រចេះ។ ពិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ ជាកម្មវិធីអមទី១១ ក្នុងចំណោមសកម្មភាពនានាក្រោមក្របខណ្ឌបុណ្យទន្លេលើកទី១០ ដោយមានការចូលរួមពីគណៈកម្មការអន្តរក្រសួង អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បាននាំយកការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ ឯកឧត្តមបានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ និងចាស់ជរា តែងតែជាអាទិភាពសំខាន់របស់ថ្នាក់ដឹកនាំជាតិ ដោយមិនអនុញ្ញាតឱ្យមានប្រជាពលរដ្ឋណាម្នាក់ត្រូវទុកឱ្យប្រឈមនឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ឡើយ។ សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការបន្តសម្រួលបញ្ហាជីវភាពរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវប្បធម៌នៃការចែករំលែក និងការរួបរួមសាមគ្គីរវាងរាជរដ្ឋាភិបាល និងប្រជាជន។ ជាមួយគ្នានេះ ក៏បានរួមចំណែកលើកកម្ពស់រូបភាពវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីទំនៀមទម្លាប់ល្អប្រពៃ និងទឹកចិត្តសប្បុរសរបស់ជនជាតិខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា ការចែកអំណោយនេះ ជាផ្នែកមួយនៃសកម្មភាពសង្គមក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ដែលមានគោលបំណងធានាឱ្យអត្ថប្រយោជន៍ និងសេចក្តីរីករាយនៃពិធីបុណ្យ ត្រូវបានចែករំលែកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសក្រុមមានជីវភាពខ្វះខាតនៅតំបន់មូលដ្ឋាន៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14344",
  "languageVersionId": "9100",
  "visibilityVersion": "2",
  "versionToken": "a1.LNJJ0MaRSikqjgHZebhIn7DPTNEnyjDxK3SPBVZPYQk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។