ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក វ៉ាង វិនពីន ថា ចិននឹងបន្តគាំទ្រសេដ្ឋកិច្ចនិងវិស័យការពារជាតិកម្ពុជា

ក្នុងជំនួបថ្ងៃទី៣១ មីនាជាមួយប្រធានរដ្ឋសភា លោកជំទាវ ឃួន សុដារី ឯកអគ្គរដ្ឋទូតចិនបានលើកឡើងពីជំនួយអភិវឌ្ឍន៍បន្ត រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការសន្ទនាដោយសន្តិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ចិននឹងបន្តផ្តល់ជំនួយបន្ថែមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តម វ៉ាង វិនពីន បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ ការអះអាងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិនដូច្នេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងជូនពរសម្តេចម ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រៅពីនេះ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បន្ថែមថា មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។ ចំណែក ជម្លោះព្រំដែនកម្ពុជា-ថៃ មិត្តដែកថែបចិន នឹងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។ ឯកឧត្តម មានជំនឿថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួនដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ ឆ្លើយតបនឹងការអះអាងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន សម្តេចប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាននៅគ្រប់កាលៈទេសៈ។ សម្តេច ថាចំណងមិត្តភាពរវាងប្រទេសទាំងពីរមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹងនិងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅគ្រប់ជំនាន់។ សម្តេច ឃួន សុដារី សង្កត់ធ្ងន់ថា ការអភិវឌ្ឍនិងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះឡើយ។ ជំនួយរបស់មិត្តចិន បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានៅក្នុងគ្រាដ៏លំបាកនេះ។ សម្តេច ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្តេច បន្តថា កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងម៉ត់ចត់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14336",
  "languageVersionId": "9076",
  "visibilityVersion": "2",
  "versionToken": "a1.niGL2brz6SiUMn0zzsVN69QXV1NSgNOl3qTCZllsUk0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។