អន្តោប្រវេសន៍៖ កម្ពុជាបណ្ដេញជនបរទេស១,៥២៨នាក់ក្នុងថ្ងៃទី២៤ដល់៣១ មីនា
របាយការណ៍ឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវបណ្ដេញចេញមានស្ត្រី២៣២នាក់ និងជនជាតិចិន៣២៧នាក់ ក្នុងនោះស្ត្រី២០នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកអនឡាញ។
ខ្លឹមសារប្រភព
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ ត្រូវបានអនុវត្តស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជនបរទេសទាំងនោះបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសផ្សេងៗ។
គិតត្រឹមចុងខែមីនា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញកម្ពុជា បានបញ្ចប់នីតិវិធី និងធ្វើការបណ្ដេញជនបរទេសដែលល្មើសច្បាប់សរុបចំនួន ១,៥២៨នាក់ (ស្រី ២៣២នាក់) ចេញពីកម្ពុជា មានចំនួន ២៣ សញ្ជាតិ រួមមាន ចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន មីយ៉ាន់ម៉ា ជប៉ុន ស្រីលង្កា នេប៉ាល់ ចិនតៃវ៉ាន់ អង់គ្លេស អូស្ត្រាលី បេឡារូស យ៉ូហ្គង់ដា កេនយ៉ា ហ្គាណា អាហ្វ្រិកខាងត្បូង ប៊ូរុនឌី កាមេរូន រវ៉ាន់ដា និងនីហ្សេរីយ៉ា។
ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញទាំងអស់ មានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរក និងចាត់វិធានការលើជនបរទេសណាដែលបន្តស្នាក់នៅខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14326",
"languageVersionId": "9046",
"visibilityVersion": "2",
"versionToken": "a1.wJwXXuZkXNbsFffj5Jryd_e9_L_LUH47spf5aCJTPBQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
