ក្នុងបរិបទតម្លៃប្រេងឥន្ធនៈសកលកើនឡើង តែវិស័យអាកាសចរណ៍នៅកម្ពុជានៅតែដំណើរការហោះហើរជាធម្មតា
អាជ្ញាធរអាកាសចរណ៍ថា ក្រុមហ៊ុន១៨ក្នុងចំណោម៣៦បានដំឡើងថ្លៃសំបុត្រ ហើយមានជើងហោះហើរតភ្ជាប់មជ្ឈិមបូព៌ា៥២ជើងក្នុងមួយសប្តាហ៍ រាប់ទាំងពីរទិស។
ខ្លឹមសារប្រភព
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈសកលកើនឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា វិស័យអាកាសចរណ៍នៅកម្ពុជា នៅតែប្រតិបត្តិការហោះហើរប្រចាំថ្ងៃជាធម្មតា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៨ ក្នុងចំណោម ៣៦ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា បានដំឡើងថ្លៃសំបុត្រ ក្នុងបរិបទតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ការឡើងថ្លៃនេះ ផ្អែកលើព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍។
ឯកឧត្តមបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង ៤ រួមមាន Air Cambodia (K6), AirAsia Cambodia (KT), Cambodia Airways (KR) និង Sky Angkor Airlines (ZA) បានដំឡើងថ្លៃសំបុត្រយន្តហោះជាមធ្យម (Airline’s Average) ចន្លោះពី ៥ ដុល្លារអាម៉េរិក ដល់ ៣២.៥ ដុល្លារអាម៉េរិក ខណៈក្រុមហ៊ុនអាកាសចរណ៍បរទេសបានដំឡើងថ្លៃជាមធ្យមប្រមាណ ២៨ ដុល្លារអាម៉េរិក។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា ចំនួន ៥២ ជើងក្នុងមួយសប្ដាហ៍ (ទ្វេរទិស) តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការប៉ាន់ស្មាន មានអ្នកដំណើរប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ ឬប្រហែល ៥១,៨៤០ នាក់ក្នុងមួយខែ បានប្រើប្រាស់ផ្លូវហោះហើរនេះ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14324",
"languageVersionId": "9040",
"visibilityVersion": "2",
"versionToken": "a1.C3w2CJ5eUmfo8aBRSZmL41UiVXWXxezrr4y8kcJxv34"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
