ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងព័ត៌មានជូនដំណឹងផ្អាកជំនួបនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានឆ្នាំ២០២៦

ពិធីជួបជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្អាកសម្រាប់ឆ្នាំ២០២៦។ ក្រសួងគ្រោងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានស្លាប់ក្នុងសង្គ្រាម នៅព្រឹកថ្ងៃទី៣ ឧសភា មុខស្ថានទូតបារាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ឱ្យបានជ្រាបថា ពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ត្រូវបានសម្រេចផ្អាកសម្រាប់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត ក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មាន អំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាន នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន តាមការគួរ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14304",
  "languageVersionId": "8980",
  "visibilityVersion": "2",
  "versionToken": "a1.q7eZfI87Uo3fVThGYK_hXsNthvrLhMHXNfvgohPbLr4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។