ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្តបានបញ្ចប់ការជួសជុលជាស្ថាពរ

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលបណ្ណាល័យខាងជើងរួតទី២អង្គរវត្តបានបញ្ចប់នៅខែមីនា ខណៈក្រុមការងារកំពុងសាកល្បងសសរទ្រផ្តែរបន្ថែម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៅតាមបែបបទនៃធម្មនុញ្ញអង្គរ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារជួសជុលជាស្ថាពរហើយ។ អ្នកគ្រប់គ្រងគម្រោងជួសជុល លោក ម៉ៅ សុខនី បានឱ្យដឹងថា គម្រោងជួសជុលបណ្ណាល័យខាងជើង នៃរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការជួសជុលនៅខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកពន្យល់ថា គម្រោងនេះបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូលឱ្យមានភាពរឹងមាំឡើងវិញ។ តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល បណ្ណាល័យនេះត្រូវបានអាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវចូលទស្សនានោះទេ ដោយបារម្ភប៉ះពាល់សុវត្ថិភាព ព្រោះថាថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់បានដោយយថាហេតុ។ តាមការគូសបញ្ជាក់ពីលោក ម៉ៅ សុខនី គម្រោងជួសជុលនេះ ចែកជា២ផ្នែក គឺទី១. ការងារពង្រឹងសាច់ថ្ម និងទី២. ការងារជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។ យ៉ាងណា សព្វថ្ងៃនេះក្រុមការងារកំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរ ក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។ ក្រោយជួសជុលរួច អ្នកជំនាញ មានសុទិដ្ឋិនិយមថា បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត អំឡុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត ក្រោយទីតាំងនេះ បានបិទមិនឱ្យចូលទស្សនាជាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចទស្សនាចម្លាក់អប្សរាដ៏ល្អឯក សិក្សាពីតួនាទី និងរចនាសម្ព័ន្ធនៃបណ្ណាល័យកាន់តែស៊ីជម្រៅបន្ថែម៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14252",
  "languageVersionId": "8837",
  "visibilityVersion": "2",
  "versionToken": "a1.d4VtMCak1T76ApJ_g-ORlFN28us-YaQNR1oOBerRdc8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។