ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សង្ក្រាន្តកោះរ៉ុងបើកដំណើរការ ខណៈអភិបាលក្រុងថាបន្ទប់ស្នាក់នៅត្រូវបានកក់ពេញ

ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ បានចូលរួមបើកសង្ក្រាន្តកោះរ៉ុងនៅថ្ងៃទី១១ ខែមេសា។ កម្មវិធីរយៈពេល៣ថ្ងៃមានល្បែងប្រជាប្រិយ និងការបង្ហាញម្ហូបប្រពៃណី ខណៈអភិបាលក្រុងថាបន្ទប់ស្នាក់នៅលើកោះត្រូវបានកក់ពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នារសៀលថ្ងៃទី១១ ខែមេសា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញទៅឆ្នេរកោះរ៉ុង ធ្វើជាអធិបតីក្នុងពិធីបើក និងកាត់ខ្សែបូកម្មវិធីសង្ក្រាន្តកោះរ៉ុង។ ព្រឹត្តិការណ៍មូលដ្ឋាននេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា។ កម្មវិធីនេះផ្សំបញ្ចូលប្រពៃណី និងភាពច្នៃប្រឌិត ដោយមានល្បែងប្រជាប្រិយដូចជា លាក់កន្សែង និងទាញព្រ័ត្រ ព្រមទាំងល្បែងកម្សាន្តរាវបង្កង និងញ៉ាំប៉ិគក់។ ក៏មានការបង្ហាញការវេចអន្សម និងធ្វើក្រឡាន ដែលទាក់ទាញភ្ញៀវចូលរួមយ៉ាងច្រើន។ បើតាមអភិបាលក្រុងកោះរ៉ុង បន្ទប់ស្នាក់នៅទូទាំងកោះត្រូវបានភ្ញៀវកក់ពេញអស់ហើយនៅពេលនោះ ហើយបរិយាកាសទេសចរណ៍មានភាពអ៊ូអរ។ តាមការរាយការណ៍ កម្លាំងនគរបាលមូលដ្ឋានបានដាក់ពង្រាយកម្លាំងការពារ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងពេលបុណ្យ ដោយមានគោលបំណងឱ្យភ្ញៀវកម្សាន្តទស្សនាមេឃខៀវ ឆ្នេរខ្សាច់ស និងផ្កាថ្ម ព្រមទាំងអបអរឆ្នាំថ្មីដោយរីករាយ។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14127",
  "languageVersionId": "8572",
  "visibilityVersion": "2",
  "versionToken": "a1.CUEcGD-8TmdneaGlXIyzjvq94KKS15ohXnBV9kdiXig"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។