ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ផ្តោតលើដំណោះស្រាយបញ្ហាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន

ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ នៅថ្ងៃទី៧ ខែឧសភា ដោយផ្តោតលើបញ្ហាពលរដ្ឋ និងការគាំទ្រពលករវិលត្រឡប់ពីថៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យឡើងវិញ និងដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ មិនត្រូវទុកឱ្យអូសបន្លាយនោះឡើយ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាពិសេស លោកជំទាវបានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការសម្របសម្រួលរកការងារសមរម្យ និងការគាំទ្រផ្នែកជីវភាពផ្សេងៗ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបូរណភាពទឹកដី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងរួមចំណែកកសាងសមិទ្ធផលអភិវឌ្ឍន៍ជាច្រើននៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអភិវឌ្ឍជាបន្តបន្ទាប់របស់ខេត្តប៉ៃលិន បានធ្វើឱ្យមុខមាត់ខេត្តកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ និងបង្កើនប្រសិទ្ធភាពការងារ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសការដោះស្រាយបញ្ហាប្រឈម និងការផ្តល់សេវាសាធារណៈឱ្យបានរហ័ស ទាន់សភាពការណ៍ និងមានតម្លាភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧៕ ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13899",
  "languageVersionId": "8050",
  "visibilityVersion": "2",
  "versionToken": "a1.6jKkoRHDLwWkrBj1fnO2fZr2fZzuQMbQgrM1qIxUy_Q"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។