អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋជាង ១,២លាននាក់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦
តាមសេចក្ដីរាយការណ៍ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រេចបាន១,២៩០,៣៦៩នាក់ ក្នុងនោះប្រមាណ១៥ម៉ឺននាក់វិលត្រឡប់ពីថៃ។ តួលេខចុះបញ្ជីកំណើត ស្នាក់នៅ និងការបដិសេធ ត្រូវបានរាយដោយឡែក។
ខ្លឹមសារប្រភព
តាមសេចក្ដីរាយការណ៍ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ពន្លឿនការផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ បានសរុបជាង ១,២លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ប្រមាណ ១៥ម៉ឺននាក់ផងដែរ។
សកម្មភាពនេះ អនុវត្តស្របតាមសេចក្តីណែនាំលេខ ០៥០ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ព្រមទាំងសេចក្តីសម្រេចលេខ ១៣២០០ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការពន្លឿនផ្តល់សេវាអត្តសញ្ញាណកម្មនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការធានាសិទ្ធិ ស្ថានភាពស្របច្បាប់ និងការទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋគ្រប់រូប។
យោងតាមរបាយការណ៍ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុវត្តការចុះបញ្ជីកំណើតជូនចំនួន ១៦៥,១៦៩នាក់ ក្នុងនោះស្រី ៧៨,០៨៤នាក់ និងការចុះបញ្ជីស្នាក់នៅចំនួន ១៥២,៦៩៣នាក់ ក្នុងនោះស្រី ៦៧,៥៥៩នាក់។
ជាមួយគ្នានេះ លទ្ធផលនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ សម្រេចបានសរុបចំនួន ១,២៩០,៣៦៩នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ប្រមាណ ១៥ម៉ឺននាក់។
ដោយឡែក ចំពោះបុគ្គលដែលពុំអាចកំណត់អត្តសញ្ញាណបាន និងត្រូវបានបដិសេធការចុះបញ្ជី មានចំនួនសរុប ១៣២នាក់ ក្នុងនោះស្រី ៤៩នាក់។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់មានឯកសារអត្តសញ្ញាណគ្រប់គ្រាន់ ឬមានបញ្ហាពាក់ព័ន្ធនឹងឯកសារអត្តសញ្ញាណ សូមអញ្ជើញទៅស្នើសុំសេវានៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួលបានការសម្របសម្រួល និងផ្តល់សេវាប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13868",
"languageVersionId": "8004",
"visibilityVersion": "2",
"versionToken": "a1.cv9xq9faggyWw8fhU_OSAhZ_fxFunPo09ClIr9MKh8k"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
