ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាណិតណាស់! ម្តាយ និងកូនប្រុស ២នាក់ បានស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅសមុទ្រ ខេត្តកែប

សពម្តាយអាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ ត្រូវបានរកឃើញ ក្រោយលិចទូកពេលចេញទៅរកងាវនៅសមុទ្រខេត្តកែប ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ឪពុកអាយុ៤០ឆ្នាំបានរួចជីវិត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងចម្រុះដឹកនាំដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសពម្តាយ និងកូនប្រុស ២នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ សពជនរងគ្រោះ ត្រូវបានរលកសមុទ្របក់មកជាប់ព្រៃកោងកាង និងតាមវាលខ្សាច់ ដែលមានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ តាមប្រភពសមត្ថកិច្ច មុនពេលកើតហេតុ គ្រួសាររងគ្រោះមានគ្នា ៤នាក់ រួមមានឪពុក ម្តាយ និងកូន ២នាក់ បានជិះទូកចេញទៅរកងាវ។ លុះពេលដែលកំពុងធ្វើដំណើរ ក៏ស្រាប់តែជួបខ្យល់បក់ខ្លាំង និងរលកធំៗ បណ្តាលឱ្យទូកលិចតែម្តង។ ក្នុងហេតុការណ៍នេះ ឈ្មោះ រស់ សាម អាយុ ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ ៣៨ឆ្នាំ និងកូនប្រុស ២នាក់ អាយុ ១០ឆ្នាំ និង ៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះទាំងអស់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទ ឬធ្វើការនៅលើសមុទ្រ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13671",
  "languageVersionId": "7509",
  "visibilityVersion": "2",
  "versionToken": "a1.hHHwmPHd1pigKcLVYIhwMzUErGTn8gmd_-FgHMVUT9c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។