កំពង់ផែព្រះសីហនុរកចំណូលប្រមាណ៤២,៥លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦
ត្រីមាសទី១ ឆ្នាំ២០២៦ PAS រកចំណូលប្រមាណ១៧៤ពាន់លានរៀល កើន៥១,៨៩% និងមានកុងតឺន័រឆ្លងកាត់៣៧៣ ៧៤៨ TEUs។ របាយការណ៍ត្រីមាសបង្ហាញថា ជើងនាវាចូលចតមាន៤៩៥ជើង។
ខ្លឹមសារប្រភព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) រកចំណូលបានប្រមាណ ៤២,៥លានដុល្លារ (១៧៤ ពាន់លានរៀល) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង៥១,៨៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្រោយពីការបង់ពន្ធ កំពង់ផែបានប្រាក់ចំណេញសុទ្ធប្រមាណ ១៥,១៥ លានដុល្លារ (៦២ ពាន់លានរៀល) កើនឡើង ៤៩១%។
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ បានលើកឡើងថា កំពង់ផែដើរតួនាទីជាច្រកនាំទំនិញចេញ-ចូលដ៏សំខាន់ អាចដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ច។ បើតាមឯកឧត្តម លូ គឹមឈន់ បរិមាណកុងតឺន័រឆ្លងកាត់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានចំនួន ៣៧៣ ៧៤៨TEUs កើនឡើង ៣៨,២១% ខណៈចំនួនជើងនាវាចូលចតមាន ៤៩៥ជើង កើនឡើង១៣,៧៩%។ កំណើននៃបរិមាណកុងតឺន័រនេះ បានឆ្លុះបញ្ចាំងពីនិន្នាការនាវាចូលចតផែកាន់តែមានទំហំធំ ជម្រៅទឹកជ្រៅ ធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគផ្សេងៗ។
ឯកឧត្តមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្ដេជ្ញាលើកកម្ពស់គុណភាពសេវាកម្មដោយបង្កើនការប្រើប្រាស់បរិវត្តកម្មឌីជីថល និងជំរុញការតភ្ជាប់ ដើម្បីប្រែក្លាយទៅជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា។
តាមក្រសួងសាធារណការកម្ពុជា ក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ជាង ១,៣លាន TEUs កើន ៣០,៥៧% និងទទួលបានចំណូលប្រមាណ ១៥០លានដុល្លារ កើនឡើង ៣៥%ធៀបនឹងឆ្នាំ២០២៤៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13638",
"languageVersionId": "7464",
"visibilityVersion": "2",
"versionToken": "a1.TEH-7bzxhZTUc0w4NQpDEOUMyH5AH_hjMN0oisDMRBk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
