ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្លូវបេតុងលេខ១២៣-១៣ នៅក្រុងព្រះសីហនុជិតរួចរាល់ នឹងផ្តល់ផលប្រយោជន៍ដល់ជាង៤ពាន់គ្រួសារ

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្ត ម៉ាង ស៊ីណេត បានពិនិត្យការស្ថាបនាផ្លូវលេខ១២៣-១៣ នៅភូមិ១ សង្កាត់លេខ៣។ ផ្លូវនេះមានប្រវែងជាង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងរំពឹងផ្តល់ផលប្រយោជន៍ដល់ជាង៤ពាន់គ្រួសារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានដឹកនាំក្រុមបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ១២៣-១៣ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកបានលើកទឹកចិត្តឱ្យសប្បុរសជនកាន់តែច្រើនចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របពេលសេដ្ឋកិច្ច និងការអភិវឌ្ឍខេត្តកំពុងរីកចម្រើន ដើម្បីសម្រួលដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងកាត់បន្ថយការកកស្ទះ។ តាមសេចក្តីរាយការណ៍ គម្រោងនេះត្រូវបានឧបត្ថម្ភដោយលោកជំទាវ ប្រាក់ ចាន់សុខា ដោយចំណាយជាង១០ម៉ឺនដុល្លារ។ ផ្លូវបេតុងដែលជិតស្ថាបនារួចនេះ មានប្រវែងជាង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងប្រព័ន្ធលូអមសងខាង។ លោកអភិបាលខេត្តបានណែនាំក្រុមបច្ចេកទេស និងកម្មករឱ្យយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព និងស្តង់ដារបច្ចេកទេស ព្រមទាំងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដើម្បីឱ្យផ្លូវរឹងមាំ និងប្រើប្រាស់បានយូរ។ ចៅសង្កាត់លេខ៣ លោក កាន់ ឡឹង បានថ្លែងថា ផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជួយបែងចែកចរាចរណ៍ និងភ្ជាប់តំបន់នានាឱ្យងាយស្រួល។ លោកបានបន្ថែមថា គម្រោងនេះរំពឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ជាង៤ពាន់គ្រួសារក្នុងសង្កាត់លេខ៣ ហើយបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងសប្បុរសជនជំនួសមូលដ្ឋាន។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13524",
  "languageVersionId": "7218",
  "visibilityVersion": "2",
  "versionToken": "a1.ZbXparIsW5ITKhpuRaO5jglnWRQr9Ic1l1H418tnEzI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។