មេទ័ពការទូតកម្ពុជា៖ ជម្លោះកម្ពុជា-ថៃ ត្រូវតែដោះស្រាយតាមការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ
ថ្ងៃទី២៦ ខែឧសភា លោក ប្រាក់ សុខុន បានថ្លែងនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីការដោះស្រាយជម្លោះតាមការសន្ទនា ការទូត និងច្បាប់អន្តរជាតិ។
ខ្លឹមសារប្រភព
ក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងសុន្ទរកថាជាតិ ដោយលើកឡើងពីសារៈសំខាន់នៃការរក្សាសន្តិភាព និងការដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី។
ក្នុងឱកាសនោះ ឯកឧត្ដេម បានសង្កត់ធ្ងន់ថា នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងជម្លោះប្រដាប់អាវុធ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសកលកាន់តែច្រើន ប្រទេសទាំងអស់ត្រូវបន្តគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ។
ឯកឧត្ដម ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ។ ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ឯកឧត្ដម បានគូសបញ្ជាក់ថា ជម្លោះគ្រប់ប្រភេទត្រូវតែដោះស្រាយតាមរយៈការសន្ទនា ការទូត និងការចរចាដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានេះ ប្រមុខការទូតកម្ពជាក៏បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានបន្តគាំទ្រការឈប់បាញ់ និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរួមចំណែកដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់៕ ដោយ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13489",
"languageVersionId": "7111",
"visibilityVersion": "2",
"versionToken": "a1.dEd54MT-MfdBIg6yP_kJfTPgvcWrUbCBJ83qfkKOlGE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
