ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ អនុម័តគម្រោងវិនិយោគថ្មី ៥ បន្ថែម

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានពិនិត្យនិងអនុម័តសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៥ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ គម្រោងទាំងនេះពាក់ព័ន្ធនឹងការផលិតនិងកែច្នៃក្នុងវិស័យឧស្សាហកម្ម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងអនុម័តសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ៥ គម្រោងបន្ថែម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងសមាជិកពាក់ព័ន្ធជាច្រើនរូប។ ការពិនិត្យគម្រោងទាំងនេះ ផ្តោតលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងផលប៉ះពាល់នានា ដើម្បីធានាឱ្យការវិនិយោគអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ក៏មានគោលបំណងពន្លឿននីតិវិធីរដ្ឋបាល បង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងទាក់ទាញការវិនិយោគបន្ថែមមកកាន់ខេត្តព្រះសីហនុ។ គម្រោងវិនិយោគទាំង ៥ រួមមាន៖ ១. ក្រុមហ៊ុន MU.YU DECORATION MATERIAL CO., LTD. គម្រោងរោងចក្រផលិតក្តារបន្ទះ ស្ថិតនៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។ ២. ក្រុមហ៊ុន D.B. GOLD IMPORT & EXPORT CO., LTD. គម្រោងរោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។ ៣. ក្រុមហ៊ុន CAMBODIAN DONGDA WOOD CO., LTD. គម្រោងរោងចក្រផលិតក្តារបន្ទះ ស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់។ ៤. ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO., LTD. គម្រោងរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងសម្ភារៈសម្រាប់បោះជំរុំ ស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។ ៥. ក្រុមហ៊ុន JINDELE TECHNOLOGY PIPE INDUSTRY CO., LTD. គម្រោងរោងចក្រផលិតបំពង់ដែក ស័ង្កសី និងសម្ភារៈសំណង់បន្ទាប់បន្សំ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ អាជ្ញាធរខេត្តបានបញ្ជាក់ពីតម្រូវការឱ្យគម្រោងវិនិយោគទាំង៥នេះ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីធានាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ និងការការពារបរិស្ថាន សង្គម ប្រកបដោយនិរន្តរភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13487",
  "languageVersionId": "7105",
  "visibilityVersion": "2",
  "versionToken": "a1.YnchKyIRIUTKNcyUxyUbGY4rWjQ94Vrbz53Nn-v4n7E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។