សម្តេចតេជោ ហ៊ុន សែន ចុះជួបថ្នាក់ដឹកនាំមូលដ្ឋានខេត្តកណ្តាល ជំរុញការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
ប្រមុខរដ្ឋស្តីទី ហ៊ុន សែន ជួបក្រុមប្រឹក្សានិងថ្នាក់ដឹកនាំមូលដ្ឋានកណ្តាល ថ្ងៃទី៦ មិថុនា២០២៦ ដើម្បីជំរុញសមត្ថភាពរដ្ឋបាលនិងសេវាសាធារណៈ។ អត្ថបទលើកតួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិនិងវេទិកាដោះស្រាយបញ្ហាមូលដ្ឋាន។
ខ្លឹមសារប្រភព
ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តកណ្តាល ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍមូលដ្ឋាន។
ជំនួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ការអញ្ជើញជួបដោយផ្ទាល់របស់សម្តេចតេជោ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាកម្លាំងស្នូលក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
ជំនួបនេះក៏ជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងការលើកឡើងពីបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងជំរុញការអភិវឌ្ឍខេត្តកណ្តាលឱ្យកាន់តែរីកចម្រើន និងមានចីរភាព។ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13331",
"languageVersionId": "6802",
"visibilityVersion": "2",
"versionToken": "a1.pjhG8_yT7Qh1-pBHRa7ipCoT6n9f1O474iMr7XcJD0c"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
