ការដោះដូរទំនិញកម្ពុជានិងអន្តរជាតិ កើនជិត ១៩% សម្រេចបានទំហំជាង ៣០ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦
GDCE រាយការណ៍ថា ពាណិជ្ជកម្ម៥ខែដំបូង២០២៦ លើស៣០ពាន់លានដុល្លារ កើន១៨,៩% ដោយនាំចេញលើស១៤ពាន់លាន និងនាំចូលលើស១៦ពាន់លាន។ អត្ថបទបែងចែកព្យាករណ៍កំណើនរដ្ឋាភិបាល៤,២% និងធនាគារពិភពលោក៣,៩% និងរៀបរាប់កត្តាសម្ពាធ ព្រមទាំងការវិនិយោគ-នាំចេញជួយភាពធន់។
ខ្លឹមសារប្រភព
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការដោះដូរទំនិញរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំរបស់កម្ពុជា។
របាយការណ៍ដដែលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ខណៈការនាំចូលមានតម្លៃជាង ១៦ ពាន់លានដុល្លារ កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើននៃការវិនិយោគដែលបន្តកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជាកត្តាសំខាន់មួយដែលជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិកើនឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៤,២% នៅឆ្នាំ២០២៦ ដែលថមថយបន្តិចបើធៀបនឹងឆ្នាំ២០២៥ ដោយសារកត្តាអវិជ្ជមានមួយចំនួន រួមមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ។
ដោយឡែក ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងក្នុងអត្រា ៣,៩% នៅឆ្នាំ២០២៦ ដោយសារផលប៉ះពាល់ពីវិបត្តិថាមពល ការថយចុះនៃប្រាក់ផ្ញើពីពលកម្មនៅក្រៅប្រទេស និងលក្ខខណ្ឌផ្តល់ឥណទានកាន់តែតឹងរ៉ឹង។ ទោះជាយ៉ាងណា សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ ដោយមានការគាំទ្រពីការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស និងកំណើននៃការនាំចេញ។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញភាពធន់ ទោះបីប្រឈមនឹងបញ្ហាប្រឈមជាច្រើនក្នុងពេលតែមួយក៏ដោយ ហើយភាពរឹងមាំនេះអាចរក្សាបានតាមរយៈការអនុវត្តគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13257",
"languageVersionId": "6654",
"visibilityVersion": "2",
"versionToken": "a1.p3GPgXka_fcmWrlUdEsSTy5HBO8gAmg_Mz_zl_g4bTc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
