ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តម្លៃសាច់គោស្រស់នៅលើទីផ្សារកម្ពុជា បន្តកើនឡើងចាប់ពីចុងឆ្នាំ២០២៥ ដល់ពាក់កណ្តាលឆ្នាំ២០២៦ ខណៈការនាំចូលពីថៃត្រូវបានផ្អាក

លោក ស្រ៊ុន ពៅ បានឱ្យដឹងថា សាច់គោស្រស់លក់រាយក្នុងតម្លៃ៣៥,០០០-៣៨,០០០រៀលក្នុងមួយគីឡូក្រាម ខណៈគោរស់ក្នុងស្រុកមានតម្លៃប្រមាណ១៣,០០០រៀលក្នុងមួយគីឡូក្រាម។ លោកបានភ្ជាប់ការកើនឡើងនេះទៅនឹងការផ្អាកនាំចូលពីថៃនិងតម្រូវការទីផ្សារ ហើយសេចក្តីរាយការណ៍ក៏លើកឡើងពីការព្រួយបារម្ភរបស់អ្នកមានចំណូលទាប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ចាប់តាំងពីចុងឆ្នាំ២០២៥ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ តម្លៃសាច់គោស្រស់នៅលើទីផ្សារកម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីការនាំចូលគោរស់ និងសាច់គោពីប្រទេសថៃត្រូវបានផ្អាក។ ស្ថានភាពនេះបានជួយលើកតម្លៃផលិតផលក្នុងស្រុក និងផ្តល់ក្តីសង្ឃឹមដល់អ្នកចិញ្ចឹមគោ ប៉ុន្តែក៏បង្កការព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្លៃសាច់គោបានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៥។ បច្ចុប្បន្ន សាច់គោស្រស់លក់រាយនៅតាមទីផ្សារមានតម្លៃចន្លោះពី ៣៥,០០០ ទៅ ៣៨,០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំ២០២៥ តម្លៃជាមធ្យមមានត្រឹមប្រមាណ ៣០,០០០រៀល ឬទាបជាងនេះក្នុងមួយគីឡូក្រាម។ លោកបានបញ្ជាក់ថា កាលពីពេលមានការនាំចូលគោរស់ពីប្រទេសថៃ តម្លៃគោរស់ក្នុងស្រុកបានធ្លាក់ចុះមកនៅប្រមាណ ៧,០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកចិញ្ចឹមជាច្រើនជួបការលំបាក ហើយខ្លះបានបោះបង់មុខរបរនេះ។ ទោះជាយ៉ាងណា ក្រោយការផ្អាកនាំចូល និងការកើនឡើងនៃតម្រូវការក្នុងស្រុក ព្រមទាំងតម្រូវការនាំចេញទៅប្រទេសវៀតណាម តម្លៃគោរស់បានកើនឡើងដល់ប្រមាណ ១៣,០០០រៀលក្នុងមួយគីឡូក្រាម។ លោក ស្រ៊ុន ពៅ ចាត់ទុកការកើនឡើងនេះថាជាសញ្ញាវិជ្ជមានសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ព្រោះវាជួយឱ្យកសិករទទួលបានប្រាក់ចំណេញសមរម្យ និងជំរុញឱ្យពួកគេបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងឱកាសនាំចេញនាពេលខាងមុខ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានតម្រូវការសាច់សត្វសម្រាប់បរិភោគជាង ៣៣០,០០០តោនក្នុងមួយឆ្នាំ។ ក្នុងនោះ សាច់ជ្រូកមានតម្រូវការខ្ពស់ជាងគេប្រមាណ ១៥២,០០០តោន ស្មើនឹងជាង ៣លានក្បាល។ សាច់គោ និងសាច់ក្របីមានតម្រូវការប្រមាណ ៨៩,០០០តោន ស្មើនឹងជាង ៨សែនក្បាល ខណៈសាច់បក្សី ដូចជាមាន់ និងទា មានតម្រូវការប្រមាណ ៦៤,០០០តោន ស្មើនឹងជាង ៥៣លានក្បាលក្នុងមួយឆ្នាំ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13241",
  "languageVersionId": "6614",
  "visibilityVersion": "2",
  "versionToken": "a1.ek14SJc3zD2t2xRQyrilN5R5E_XAmfE0MOuDDQU4FaQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។