ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

«បិទព្រំដែនហើយ ទំនិញមកពីណា?» សម្តេចតេជោ ស្នើឱ្យពិនិត្យម៉ឺងម៉ាត់លើទំនិញថៃនៅទីផ្សារកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យយ៉ាងម៉ឺងម៉ាត់លើទំនិញថៃនៅទីផ្សារកម្ពុជា ដោយលើកឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា ទំនិញនាំចូលតាមព្រំដែនគោកដែលបន្តបិទ ត្រូវចាត់ទុកជាទំនិញខុសច្បាប់ឬរត់ពន្ធ។ សម្តេចក៏បញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹកនិងអាកាសនៅតែធម្មតា ក្រោមការគ្រប់គ្រងរបស់គយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារតាមបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជាក់ជាថ្មីថា រាល់ទំនិញដែលនាំចូលពីប្រទេសថៃតាមច្រកព្រំដែនគោក ក្នុងអំឡុងពេលដែលព្រំដែនគោករវាងកម្ពុជា និងថៃ នៅតែបន្តបិទ គឺត្រូវចាត់ទុកជាទំនិញខុសច្បាប់ ឬទំនិញរត់ពន្ធ ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រទេស។ សម្តេចតេជោ បានលើកឡើងថា ការដែលនៅតែមានទំនិញថៃថ្មីៗលេចឡើងនៅលើទីផ្សារកម្ពុជា អាចបណ្តាលមកពីការបកស្រាយខុស ការធ្វើមិនដឹងមិនឮ ការបំពានច្បាប់ អំពើពុករលួយ ឬសកម្មភាពរបស់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតមួយចំនួន។ សម្តេចបានសង្កត់ធ្ងន់ថា នៅពេលព្រំដែនគោកត្រូវបានបិទ មិនត្រឹមតែមនុស្សមិនអាចឆ្លងកាត់បានប៉ុណ្ណោះទេ ប៉ុន្តែទំនិញក៏មិនអាចឆ្លងកាត់បានដូចគ្នា។ ដូច្នេះ ការលេចចេញនូវទំនិញដែលនាំចូលតាមព្រំដែនគោក គឺជាបញ្ហាដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងតឹងរ៉ឹង។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា ការដឹកជញ្ជូនមនុស្ស និងទំនិញតាមផ្លូវទឹក និងផ្លូវអាកាសនៅតែប្រព្រឹត្តទៅជាធម្មតា ដោយស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចគយដែលមានភារកិច្ចកំណត់ភាពស្របច្បាប់ ឬមិនស្របច្បាប់នៃទំនិញ។ សម្តេចក៏បានច្រានចោលការអះអាងថា ទំនិញមួយចំនួនជាទំនិញសល់ក្នុងស្តុក ដោយលើកឡើងថា មានទំនិញខ្លះផលិតនៅឆ្នាំ២០២៦ ប៉ុន្តែបែរជាមានវត្តមាននៅលើទីផ្សារកម្ពុជា ទោះបីព្រំដែនគោកត្រូវបានបិទអស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយក៏ដោយ។ សម្តេចបានបន្ថែមថា អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួន ទាំងជាតិសាសន៍៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13217",
  "languageVersionId": "6558",
  "visibilityVersion": "2",
  "versionToken": "a1.p7UU2ejWOzHhr4r4EwYpXc0sM59O4cyzh25z-11h8WE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។