ខេត្តកំពតលែងកូនក្តាមសេះជាង ៨សែនក្បាល ចូលសមុទ្រ ដើម្បីបង្កើនធនធានជលផល
ក្រសួងកសិកម្មបានលែងកូនក្តាមសេះជាង៨សែនក្បាល ក្នុងតំបន់សមុទ្រសហគមន៍នេសាទ៥នៅខេត្តកំពត។ កូនក្តាមត្រូវបានភ្ញាស់និងបំប៉នដោយ MARDec ក្រោមគម្រោង CamAdapt ដែលមាន FAO គាំទ្របច្ចេកទេស និង GEF ផ្ដល់ថវិកា។
ខ្លឹមសារប្រភព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងកូនក្តាមសេះជាង ៨សែនក្បាល ចូលក្នុងតំបន់សមុទ្រនៃសហគមន៍នេសាទចំនួន ៥ ក្នុងខេត្តកំពត រួមមាន សហគមន៍នេសាទ ព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងកែបថ្មី ដើម្បីបង្កើនធនធានជលផលធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជានេសាទ។
ពិធីលែងកូនក្តាមសេះនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងមានការចូលរួមពីតំណាងអង្គការ FAO ប្រចាំកម្ពុជា។ កូនក្តាមទាំងនេះត្រូវបានភ្ញាស់ និងថែបំប៉នដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec)។
ឯកឧត្តម ឃុន សាវឿន បានអំពាវនាវឱ្យប្រជានេសាទចូលរួមការពារធនធានជលផល ដោយគោរពច្បាប់នេសាទ ទប់ស្កាត់ការនេសាទខុសច្បាប់ និងការពារជម្រកវារីសត្វ ដើម្បីធានានិរន្តរភាពធនធានសមុទ្រសម្រាប់ពេលអនាគត។
សកម្មភាពនេះស្ថិតក្រោមគម្រោង CamAdapt ដែលអនុវត្តដោយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដោយមានការគាំទ្របច្ចេកទេសពី FAO និងថវិកាពីមូលនិធិបរិស្ថានសកល (GEF)៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13209",
"languageVersionId": "6534",
"visibilityVersion": "2",
"versionToken": "a1.SbchlzTZKl9jbeC780VRpPo6AQBrV0-86TPFQC2-kK0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
